Content on this page requires a newer version of Adobe Flash Player.

Get Adobe Flash player

ដើមកំនើតរបស់សកលវិទ្យាល័យ
    សកលវិទ្យាល័យរាជភ័ត្ត្រនគររាជសីមាបន្តពីសាលារៀនហ្វឹកហាត់គ្រូមូលកសិកម្មដែលមណ្ឌលខេត្តនគររាជសីមាកសាងឡើងក្នុងឆ្នាំ ព.ស2466 មានលោកខុនសុភល័ក្ខណ៍ (លោកចៀម សុភល័កណ្ខ៍)ជាលោកគ្រូធំដំបូងគេ។

     ក្នុងសម័យព្រះបាទសម្ដេចព្រះមង្គដកោ្លចៅយូហួររាជកាលទី6 មានការប្រកាសប្រើ ព្រះរាជបញ្ញ័តិការសិក្សាថ្នាក់បឋមមានអត្ថន័យ
អោយកេ្មងៗគ្រប់គ្នាដែលមានអាយុ7ឆ្នាំបរិបូរណ៍ត្រូវរៀនអក្សរនៅក្នុងសាលារៀនរហូតដល់អាយុ14ឆ្នាំដូចច្នេះទើបមានគោលនយោបាយឲ្យគ្រប់មណ្ឌលកសាង
សាលារៀនហ្វឹកហាត់គ្រូឡើង មណ្ឌលនគររាជ-សីមាក៏បានកសាងសាលារៀនហ្វឹកហាត់គ្រូ នៅភាគខាងលិចរបស់វត្តពោធិ៍ឃុំពោធិ៍កណ្ដាលស្រុកមឿងខេត្តនគររាជសីមា
ក្នុងខែតុលាព.ស2465ដែលមានផ្ទៃដីប្រហែល50រៃដែលជាដីរបស់លោកខុនសុភល័ក្ខណ៍ដោយខាងរាជការផ្តល់ ប្រាក់ឧបត្ថម្ភ300បាត
ក៏បានក្លាយជាសាលារៀនហ្វឹកហាត់គ្រូមណ្ឌលនគររាជសីមា។

សម័យជាសាលារៀនហ្វឹកហាត់គ្រូ(ចន្លោះឆ្នាំព.ស2466-ព.ស2501)
     ចន្លោះឆ្នាំព.ស2466ដល់ព.ស2501 សាលារៀនហ្វឹកហាត់គ្រូមណ្ឌលបានប្ដូរទីតាំងច្រើនដងហើយមានឈ្មោះហៅខុសគ្នាតាមទីកន្លែងដូចជា សាលារៀនហ្វឹកហាត់គ្រូកសិកម្មសាលារៀនហ្វឹកហាត់គ្រូមូលកសិកម្មប្រចាំមណ្ឌលនគររាជសីមាសាលារៀនហ្វឹកហាត់គ្រូប្រកាសសញ្ញាប័ត្រខេត្ត សាលារៀនហ្វឹកហាត់គ្រូនូនវត្តសាលារៀនហ្វឹកហាត់គ្រូនូនសូង និងសាលារៀនហ្វឹកហាត់នគររាជសីមា មានដូចខាងក្រោមនេះ ៖

    សាលារៀនហ្វឹកហាត់គ្រូកសិកម្ម
         ចាប់ផ្ដើមដំនើការបង្រៀនក្នុងឆ្នាំព.ស2466សាលារៀនហ្វឹកហាត់គ្រូកសិកម្មកសាងឡើងដើម្បី គាំទ្រនយោបាយការធ្វើអាជីវកម្មផែ្នកកសិកម្មដើម្បីផលិតុ
គ្រូដែលអាចបង្រៀនផ្នែកកសិកម្មឲ្យសាលារៀនផេ្សងៗបានដោយចេញបង្រៀនតាមសាលារៀន ប្រជាបាល។
ក្នុងសម័យនោះនិស្សិតត្រូវបានគេទទួលសំរាប់អ្នកដែលមានចំនេះដឹងចាប់ពីបឋមឆ្នាំទី3ឡើងទៅឲ្យចូលរៀនក្នុងរះយះពេល2ឆ្នាំដោយត្រូវនៅជាប្រចាំ។ចំនែកសិស្សដែលរៀនចប់ក៏ទៅប្រកបអាជីពកសិកម្មបន្តពីអាណាព្យាបាល។

    សាលាហ្វឹកហាត់គ្រូមូលកសិកម្មប្រចាំមណ្ឌលនគររាជសីមា
         ចាប់ផើ្ដមដំនើការបង្រៀនក្នុងឆ្នាំព.ស2466ដោយសាលារៀនហ្វឹកហាត់គ្រូកសិកម្មបានបើកបង្រៀន មុខវិជ្ជាប្រយោគគ្រូមូលទើបមានការផ្លាស់ឈ្មោះពី
សាលារៀនហ្វឹកហាត់គ្រូកសិកម្មមកជាសាលារៀនហ្វឹកហាត់គ្រូមូលកសិកម្មប្រចាំមណ្ឌលនគររាជសីមា។ និស្សិតដែលរៀនចប់មុខវិជ្ជានេះនឹងទទួលបាន
គុណសម្បត្តិ2គឺអ្នកដែលមានចំនេះដឹងមិនដល់អនុវិទ្យាល័យឆ្នាំទី3 ពេលសំរេចការសឹក្សាតាមមុខវិជ្ជានឹងទទួលបានគុណសម្បត្តិព.មណថលចំនែកអ្នកដែលមានចំនេះដឹងចាប់ពីអនុវិទ្យាល័យឆ្នាំទី3ឡើងទៅ
ពេលសំរេចការសឹក្សាតាមមុខវិជ្ជានឹងបានជាប្រយោគគ្រូមូល។

    សាលារៀនហ្វឹកហាត់គ្រូប្រកាសសញ្ញាប័ត្រខេត្ត
         ចាប់ផើ្ដមដំនើការបង្រៀនក្នុងឆ្នាំព.ស2476 សាលារៀនបានបើកបង្រៀនមុខវិជ្ជាប្រកាសសញ្ញាប័ត្រខេត្ត ដោយទទួលអ្នកដែលមានចំនេះដឹងចាប់ពីថ្នាក់បឋម
សឹក្សាឆ្នាំទី5ឡើងទៅចូលរៀនរះយះពេល2ឆ្នាំ។ក្រោយមកសាលារៀនបិទមុខវិជ្ជាប្រយោគគ្រូមូល សល់ត្រឹមមុខវិជ្ជាប្រកាស
សញ្ញាប័ត្រខេត្ត1មុខ។ដូចច្នេះក្នុងឆ្នាំព.ស2478មានការផ្លាស់ប្ដូរឈ្មោះសាលារៀនជា សាលារៀនហ្វឹកហាត់គ្រូប្រកាសសញ្ញាប័ត្រខេត្តពេលសំរេចការសឹក្សា
តាមមុខវិជ្ជានឹងបានជាប្រយោគគ្រូប្រកាសសញ្ញាប័ត្រខេត្ត(វ.)។

         ក្នុងឆ្នាំព.ស2477លោកខុនសុភល័ក្ខណ៍សឹក្សាករគ្រូធំបានប្តូរទៅធ្វើការនៅផ្នែកសឹក្សាធិការខេត្តនគររាជសីមា។ហើយលោកខុនសុបងកឆសឹក្សាករ(លោកនាកសុបងកឆ) បានមកជំនួសគ្រូធំនៅថ្ងៃទី26ខែសីហាឆ្នាំព.ស2477ជាអ្នកគ្រប់គ្រងទី2របស់សាលា។

    ការផ្លាស់ប្ដូរសាលារៀនទៅស្រុកនូនវត្ត
         ក្នុងឆ្នាំព.ស2481សាលារៀនហ្វឹកហាត់គ្រូបឋមកសិកម្មនៅស្រុកនូនវត្ត(ស្រុកនូនសូងបច្ចុប្បន្ន)បានផ្លាស់ទៅបង្រៀននៅបានម៉ែចូ ខេត្តឆៀងម៉ៃ។
សាលារៀនហ្វឹកហាត់គ្រូប្រកាសសញ្ញាប័ត្រខេត្តបានផ្លាស់ទៅប្រើអាគាររបស់សាលាហ្វឹកហាត់គ្រូបឋមកសិកម្មក្នុង ថ្ងៃទី3 កក្កដាព.ស2481
ព្រោះមានអាគារដែលព្រមប្រើប្រាស់ច្រើនជាងកនែ្លងចាស់ ហៅឈ្មោះសាលាថា”សាលារៀនហ្វឹកហាត់គ្រូប្រកាស់សញ្ញាប័ត្រខេត្តនគររាជសីមា
ស្រុកនូនវត្ត”ហៅកាត់ថាសាលារៀនហ្វឹកហាត់គ្រូនូនវត្ត។ ក្រោយមកស្រុកនូនវត្តប្តូរឈ្មោះទៅជាស្រុកនូនសូង។ក្នុងឆ្នាំព.ស2482
សាលារៀនក៏បានប្តូរឈ្មោះទៅជាសាលារៀនហ្វឹកហាត់គ្រូនូនសូង។
         ក្នុងចន្លោះឆ្នាំព.ស2481-2482 បានបើកមុខវិជ្ជាគ្រូវិទ្យាល័យឆ្នាំទី1ពិសេសនិងឆ្នាំទី2ពិសេស ដោយមុខវិជ្ជានេះទទួលសិស្សដែលរៀនចប់
បឋមសឹក្សាឆ្នាំទី4អាចចូលរៀនបាន។ប្រសិនបើរៀន1ឆ្នាំបានវិទ្យាល័យឆ្នាំទី1ពិសេស ប្រសិនបើរៀន2ឆ្នាំបានវិទ្យាល័យឆ្នាំទី2ពិសេសដែលនឹងទទួលបានប្រាក់ខែខុសគ្នា។
ក្រោយមកមុខវិជ្ជានេះត្រូវបានកែទំរង់ជាថ្មីទៅជា ប្រកាសនីយប័ត្រគ្រូប្រជាបាលនឹងទទួលអ្នកដែលរៀនចប់បឋមសឹក្សាឆ្នាំទី4មករៀន3ឆ្នាំសំរេចការសឹក្សា
បានទទួលតំណែងប្រកាសនីយប័ត្រគ្រូប្រជាបាល(ប៉.ប)។
         ថ្ងៃទី11ខែកញ្ញា2482លោកសុបង្គតក្លាយជាគ្រូធំនៃសាលារៀនកសិកម្មខេត្តលើយ លោកឈួងច័ន្ទមនោក្លាយជាគ្រូធំជំនួស
ជាអ្នកគ្រប់គ្រងទី3របស់សាលារៀន។

    សាលាហ្វឹកហាត់គ្រូមូលនូនសូង
        នៅឆ្នាំព.ស2485សាលាបានបើកបង្រៀនមុខវិជ្ជាប្រយោគគ្រូមូល(ប៉.)ជាថ្មីម្តងទៀត។សាលារៀនត្រលប់ទៅប្រើឈ្មោះដើមសាលារៀនហ្វឹកហាត់គ្រូមូលនូនសូង
ដោយបើកបង្រៀន3មុខគឺហ្វឹកហាត់គ្រូប្រជាបាល(ប៉.ប.) ហ្វឹកហាត់គ្រូប្រកាសនីយប័ត្រខេត្ត(វ.) និងហ្វឹកហាត់គ្រូមូល(ប៉.)។
ក្នុងពេលនោះសាលារៀនហ្វឹកហាត់គ្រូមូលនូនសូងជាសាលារៀនហ្វឹកហាត់គ្រូមួយកន្លែងដែលបើកបង្រៀនមុខវិជ្ជាគ្រូមូល។ដូចច្នោះទើបទទួលអ្នករៀនដែលបញ្ជូនមកពីគ្រប់ ខេត្ត
ក្នុងភាគឥសានរួមទាំងខេត្តក្នុងភាគកណ្ដាលដូចជាស្រះបុរី លពបុរី នគរនាយកជាដើម។ ដូចច្នោះសាលារៀនហ្វឹកហាត់គ្រូមូលសូង
ត្រូវបានគេហៅថាសាលារៀនហ្វឹកហាត់គ្រូមូលប្រចាំខេត្តនគររាជសីមា។
         ក្នុងឆ្នាំព.ស2487 ក្រសួងសឹក្សាធិការមាននយោបាយបនែ្ថមមុខវិជ្ជាហ្វឹកហាត់គ្រូ អោយសាលាហ្វឹកហាត់គ្រូមូលប្រចាំខេត្តនគររាជសីមា
បង្រៀនក្នុងកំរិតដែលខ្ពស់ឡើងបានបើកបង្រៀនថ្នាក់ហ្វឹកហាត់គ្រូបឋម(ប.ប.)ដែលប្រើវេលារៀន3ឆ្នាំតែបើកបង្រៀនបានត្រឹមតែឆ្នាំទី1 ក៏ត្រូវឈប់
ហើយបានប្ដូរនិស្សិតទៅរៀនបន្តឆ្នាំទី2នៅក្រុងបាងកក។

    ការផ្លាស់ប្ដូរសាលារៀនមកនៅក្រុងនគររាជសីមា
         សាលារៀនហ្វឹកហាត់គ្រូប្ដូរមកនៅស្រុកនូនសូងចាប់តាំងពីឆ្នាំព.ស2481រហូតដល់ឆ្នាំព.ស2489អស់រះយះពេល9ឆ្នាំចាប់ផ្ដើមជួបបញ្ហាពីការដែល
សាលារៀន នៅក្រៅស្រុកឆ្ងាយពីផ្សារការទិញបាយម្ហូបរឺការទិញរបស់ប្រើប្រាស់មិនមានភាពងាយស្រូល ក៏បានប្តូរត្រលប់មកនៅខេត្តអម់ផឺមឿង
ដែលជាទីកន្លែងបច្ចុប្បន្នរបស់សកលវិទ្យាល័យ បរិវេណធុងតះកូរាយឃុំមឺនវៃស្រុកមឿង(បច្ចុប្បន្នជាឃុំនៃមឿង) ផ្ទៃដី
ប្រហែល163រៃក៏បានប្ដូរសាលារៀនពីនូនសូងនៅថ្ងៃទី10កញ្ញា 2490។ នៅកំឡុងពេលដែលកសាងសាលារៀនមិនទាន់រួចបានប្រើទីកន្លែង
របស់សាលារៀនទេសបាល1(សុខានារី)ដែលនៅផ្លូវពោធិ៍កណ្ដាល ឃុំក្នុងមឿងនគររាជសីមាជាទីកន្លែងសំរាកនិងរៀនសូត្របណ្តោះអាសន្នប្រហែល1ឆ្នាំ។

    សាលារៀនហ្វឹកហាត់គ្រូនគររាជសីមា
         ការកសាងអាគាររៀននិងកន្លែងស្នាក់នៅរួចរាល់នៅថ្ងៃទី1 កញ្ញា 2491 បានផ្លាស់ប្ដូរពីសា-លារៀនសុខានារីមកបរិវេណ ធុងតះកូរាយមាត់ផ្លូសុរ-នារាយណ៍រហូតដល់សព្វថ្ងៃហើយបានប្ដូរឈ្មោះសាលារៀនជាសាលារៀនហ្វឹកហាត់គ្រូនគររាជសីមា។
         ក្នុងឆ្នាំព.ស2495 សាលារៀនហ្វឹកហាត់គ្រូនគររាជសីមាបើកបង្រៀនមុខវិជ្ជាប្រកាសសញ្ញាប័ត្រប្រយោគគ្រូបឋមជាមុខវិជ្ជា
ទទួលសិស្សដែលចប់ វិទ្យាល័យឆ្នាំទី6 ចូលរៀន3ឆ្នាំ។ការបើកមុខជំនាញប្រកាសសញ្ញាប័ត្រប្រយោគគ្រូបឋមចាត់ទុកថាជាហេតុការណ៍
ដ៏សំខាន់ព្រោះបានធ្វើអោយ សាលារៀនហ្វឹកហាត់គ្រូនគររាជសីមាមានឋានះជាសាលារៀនហ្វឹកហាត់គ្រូជាន់ខ្ពស់ដោយសារតែមុខជំនាញនេះមានបង្រៀន
តែនៅសាលារៀនហ្វឹកហាត់ក្រុងបាងកកសាលារៀនហ្វឹកហាត់ព្រះនគរសាលារៀនហ្វឹកហាត់បានសមេ្ដចចៅព្រះយា
និងសាលារៀនហ្វឹកហាត់ជាន់ខ្ពស់ប្រាសាទមិត្រជាដើម។រហូតដល់ឆ្នាំពស2497បើកបង្រៀនមុខជំនាញប្រកាសសញ្ញាប័ត្រវិជ្ជាការសឹក្សា
ជំនួសមុខជំនាញប្រកាសសញ្ញាប័ត្រប្រយោគគ្រូបឋម។

សម័យជាវិទ្យាល័យគ្រូ
     ក្នុងឆ្នាំព.ស2502សាលារៀនហ្វឹកហាត់គ្រូនគររាជសីមាបានទទួលនូវការដំឡើងឋានះជាវិទ្យាល័យគ្រូនគររាជសីមា
និងបានបើកបង្រៀនមុខជំនាញប្រកាសសញ្ញាប័ត្រវិជ្ជាការសឹក្សាជាន់ខ្ពស់បនែ្ថមទៀត។រយះពេល33ឆ្នាំ
របស់វិទ្យាល័យគ្រូនគររាជសីមាជារយះពេល ដែលមានការអភិវឌ្ឍន៍ខ្លួនឯងឲ្យមានភាពរឹងមាំ
ខាងផ្នែកការសឹក្សាច្រើនឡើងដោយមានការចាប់ផ្តើមពីអ្នកជំនួយការវិទ្យាល័យគ្រូនគររាជសីមាគឺ
លោកសុរិន្ទថរ៍ សរសិរិដែលបានចាត់មូលដ្ឋានសំខាន់ផ្នែកការសឹក្សាធ្វើឲ្យវិទ្យាល័យគ្រូនគររាជសីមាក្លាយជាវិទ្យាល័យគ្រូ
ដែលមានឈ្មោះល្បី នៃថ្នាក់នាំរបស់ប្រទេស។អ្នកគ្រប់គ្រងបន្តបន្តាប់បានធ្វើតាមគោលការណ៍នេះហើយបានអភិវឌ្ឍន៍វិទ្យាល័យ
ឲ្យកាន់តែមានភាពរឹងមាំ ខាងផ្នែកការសឹក្សា ផលផលិតពីវិទ្យាល័យគ្រូនគររាជសីមាបានក្លាយជា
កំលាំងដ៏សំខាន់ផ្នែកការសឹក្សាគ្រប់លំដាប់ជាពិសេស អ្នកគ្រប់គ្រងការសឹក្សាលំដាប់ប្រទេស។
    ការឡើងឋានះពីសាលារៀនហ្វឹកហាត់ជាវិទ្យាល័យគ្រូហើយបញ្ចូនកិច្ចការរបស់ សាលាការរឿននគររាជសីមាទទួលសិស្សមកពីខេត្តនគររាជសីមា
សុរិន្ទ បុរីរ័ម្យ និងឆ័យភូមិ ចាប់ផ្តើមបង្រៀន មុខជំនាញប្រកាសសញ្ញាប័ត្រវិជ្ជាការសឹក្សាជាន់ខ្ពស់ចាប់ផ្តើមប្រើប្រព័ន្ធក្រេដិត
ជាកន្លែងដំបូងនៃប្រទេសថៃ។ក្រោយមកចាប់ផ្តើមគ្រោងការណ៍ ហ្វឹកហាត់គ្រូជនបទដោយទទួលបានជំនួយពីអង្គការយូនេស្កូមានសាលារៀនដែលចូលរួម
គ្រោងការណ៍មកពីស្រុកផ្សេងៗដូចជា សាលាបានដានមកពីកុសលថវ័ឍនាសាលារៀនបានឃូគស្វាយសាលារៀនបានផាំងថៀម”គុរុសាមគ្គី1”
សាលារៀនបានសន្តិយះ”សុគន្ធវ័ឍនា” និងសាលារៀនបានប្រះខាំ”គុរុរដ្ឋប្រជាសាស្រ្ត” ។ នៅឆ្នាំព.ស2506បានបន្ថែមសាលារៀនបុសាយអរ
មួយកន្លែងនិស្សិតដែលទៅហ្វឹកបង្រៀនជានិស្សិតប្រកាសសញ្ញាប័ត្រវិជ្ជាការសឹក្សាឆ្នាំទី2 ដោយនិស្សិតត្រូវស្នាក់នៅជាមួយប្រជាជន
រៀនពីប្រជាជនក្នុងតំបន់ផ្នែកផ្សេងៗដូចជាការហាត់ធ្វើស្រែរឺទាក់ទងនឹងបាយការរៀនរស់នៅជាមួយគ្នា រហូតដល់ការបែងវេនបំពេញតួនាទីផ្សេងៗ
នៃការប្រើជីវិតប្រចាំថ្ងៃសំរាប់គ្រូក៏មានការផ្លាស់ប្ដូរវេនគ្នាមើលការខុសត្រូវផ្តល់ដំបូន្មានផ្នែកការសឹក្សា រួមទាំងការស្នាក់នៅរួមជាមួយនិសិ្សត
ក្នុងផ្នែកហ្វឹកបង្រៀនមួយៗតាមឪកាសគ្រោងការណ៍ហ្វឹកហាត់គ្រូជនបទទទួលបានភាពរីកចំរើនយ៉ាងខ្លាំង។

ការប្រកួតប្រពៃណីបាល់ទាត់ឆិងឡូព្រះរាជទាន
         ការដែលវិទ្យាល័យគ្រូនិងវិទ្យាល័យទិកនិគភាគឥសានជាគ្រឹះស្ថានសឹក្សាដែលនៅជិតគ្នាបានចាត់គ្រោងការណ៍
ប្រកួតបាល់ទាត់ជាមួយគ្នាមក ចាប់តាំងពីពស2500មានការចាប់ផ្ដើមដោយលោកគ្រូត្រៀមធិភវងសា
និងលោកគ្រូ សុវ័ឍន៍ភិនិចភង្ស។ក្នុងឆ្នាំពស2502 បានសុំព្រះរាជទានឡូពីព្រះបាទសម្តេចព្រះចៅយូហួរ
ទុកជាព្រះមហាករុណាគុណ ដ៏ជ្រៀលជ្រៅដល់គ្រឹះស្ថានសឹក្សាទាំងពីរព្រោះជាឡូព្រះរាជទានផ្តល់ជូនគ្រឹះស្ថាន
ឧត្តមសឹក្សាផ្នែកភូមិភាគត្រឹមតែភាគមួយប៉ុនណោះការប្រកួតប្រពៃណីបាល់ទាត់ឆិងឡូព្រះរាជទានគឺជាពិធី
ដ៏សំខាន់របស់គ្រឹះស្ថានសឹក្សាទាំងពីរ។និស្សិតគ្រប់គ្នាចូលរួមពិធីយ៉ាងមានមោទនភាពសូម្បីតែសិស្សចាស់ដែលសំរេចការសឹក្សាហើយក៏ត្រលប់មករួមក្រុម
ក្នុងថ្ងៃនេះដែរធ្វើឲ្យពិធីប្រកួតបាល់ទាត់ឆិងឡូព្រះរាជទាននេះត្រូវបានគេប្រារព្ធរហូតមកដល់សព្វថ្ងៃ។
     នៅថ្ងៃទី20កុម្ភះពស2507 វេលាម៉ោង15:03នព្រះបាទសម្តេចព្រះចៅយូហួរនិងសម្តេច
ព្រះនាងចៅសិរិកិតិ៍ព្រះបរមរាជនីនាតបានស្តេចទតព្រះនេតកិច្ចការរបស់វិទ្យាល័យគ្រូនគររាជសីមា
និងមានការព័ងពិពណ៌គ្រោងការណ៍ហ្វឹកហាត់គ្រូជនបទហើយទ្រង់ប្រថាប់ស្តាប់ការពិភាក្សាមុខព្រះទីនាំង
រឿងការហ្វឹកហាត់គ្រូជនបទដោយសាស្រ្តាចារ្យសុរិនថរ៍សរសិរិជាអ្នកដំណើរការពិភាក្សាមានអ្នកចូលរួមពិភាក្សា
គឺលោកគ្រូផន៍ថាន់យខាន់រស.ឈុមមឿងគោតរឆិននិងនិស្សិតចំនួនពីរនាក់ប្រើវេលាពិភាក្សា40នាទី
មុនស្តេចព្រះរាជដំនើរត្រលប់ព្រះបាទសម្តេចព្រះចៅយូហួរទ្រង់មានព្រះរាជតំរិះជាមួយ
សាស្រ្តាចារ្យសុរិនថរ៍សរសិរិថា “ជួយនិស្សិតប្រលងជាប់បានច្រើន”។
     ក្នុងឆ្នាំព.ស2513 ចាប់ផ្ដើមផលិតគ្រូមុខជំនាញប្រកាសសញ្ញាប័ត្រវិជ្ជាការសឹក្សាផ្នែកក្រៅវេលាដោយរៀនថ្ងៃច័ន្ទដល់ ថ្ងៃសុក្រម៉ោង15.00-21.00ននិងសៅរ៍-អាទិត្យពេញមួយថ្ងៃប្រើវេលារៀន3ឆ្នាំ
    
     ព.ស2515ចាប់ផ្ដើមផលិតគ្រូមុខជំនាញប្រកាសសញ្ញាប័ត្រវិជ្ជាការសឹក្សាជាន់ខ្ពស់ផ្នែកក្រៅម៉ោងប្រើ វេលារៀន2ឆ្នាំកន្លះ
    ព.ស2517បើកបង្រៀនថ្នាក់បរិញ្ញាប័ត្រមុខជំនាញការហ្វឹកហាត់គ្រូថ្នាក់បរិញ្ញាប័ត្រ របស់សភាហ្វឹកហាត់គ្រូ
សាខាដែលបើកបង្រៀនគឺវិទ្យាសាស្រ្តទូទៅទទួលនិស្សិត1បន្ទប់ចំនួន19នាក់ ចាត់ទុកថាជាចំនុចសំខាន់
នៃការចាប់ផ្តើមជាគ្រឹះស្ថានឧត្តមសឹក្សាក្នុងតំបន់។
     ព.ស 2518 ព្រះរាជបញ្ញ័តិ្តវិទ្យាល័យគ្រូព.ស 2518 វិទ្យាល័យគ្រូនគររាជសីមាបានទទួល
ឋានះជាស្ថាប័នឧត្តមសឹក្សាដោយមានមហាវិទ្យាល័យ3រួមមានមហាវិទ្យាល័យគរុសាស្ត្រ មហាវិទ្យាល័យមនុស្សសាស្ត្រនិងសង្គមសាស្ត្រមហាវិទ្យាល័យវិទ្យាសាស្ត្រហើយ បានបង្កើនការផលិតគ្រូនៃថ្នាក់បរិញ្ញាប័ត្រ
មុខជំនាញផេ្សងៗបានកើនឡើង។
     ព.ស 2520 វិទ្យាល័យគ្រូនគររាជសីមាបានស្នើរគ្រោងការណ៏ហ្វឹកអប់រំ គ្រូនិងបុគ្គលិកផ្នែកការសឹក្សាប្រចាំការជាលើកដំបូងដោយបានដំនើរការ
ទាំងថ្នាក់គរុសាស្ត្របណ្ឌិតប្រកាសសញ្ញាប័ត្រការសឹក្សាជាន់ខ្ពស់និងប្រកាសសញ្ញាប័ត្រការសឹក្សា
ដើម្បីឲ្យគ្រូនៃខេត្តនគររាជសីមានិងឆៃយភូមិចូលរៀនបន្ថែមចំនេះដឹងក្រោយមកមានការអប់រំគ្រូដែលមិនទាន់មានគរុសល្យ។

     ព.ស 2526 វិទ្យាល័យគ្រូនគររាជសីមាបានទទួលខុសត្រូវគ្រោងការណ៍គាំទ្រគុណភាព
ការសឹក្សាសាលាពាំរួតត្រះវេនជាយដែនដើម្បីគាំទ្រគុណភាពការរៀននិងការបង្រៀន
នៃសាលារៀនក្នុងធិនថុក័នដាដោយទទួលខុសត្រូវសាលារៀនក្នុងខេត្តពាំបនសរីសុខស្រុកសីឈមផូខេត្តខនកែន។
    ព.ស 2527ក្រសួងសឹក្សាធិការបានកសាងវិទ្យាល័យសាធារណះឡើងនៅក្នុង វិទ្យាល័យគ្រូនគររាជសីមា
ជាលើកដំបូងក្នុងប្រទេសថៃដោយហៅថាវិទ្យាល័យនគររាជសីមាដោយបើកបង្រៀន មុខជំនាញប្រកាសសញ្ញាប័ត្រអាជីពបង្រៀនក្នុងមុខជំនាញកុំព្យូទ័រសណ្ឋាគារធុរកិច្ចនិង
ឧស្សាហ៍កម្មទេសចរធ្វើឲ្យមានការទិញគ្រឿងកុំព្យូទ័រ11ឈុតដំបូង។

     ព.ស 2527 ព្រះរាជបញ្ញ័តិ្តវិទ្យាល័យគ្រូច្បាប់ទី2 អនុញ្ញាតិឲ្យមានការផលិតបណ្ឌិត សាខាផេ្សងៗដែលមិនមែនជាជំនាញគ្រូវិទ្យាល័យគ្រូនគររាជសីមា
មហាវិទ្យាល័យគ្រូនគររាជសីមាបានបង្កើតមហាវិទ្យាល័យវិទ្យាសាស្រ្តការគ្រប់គ្រងនៃព.ស 2528 និងបើកបង្រៀនក្នុងឆ្នាំសឹក្សា2529ដោយមានការបង្រៀន
តាមមុខជំនាញសភាហ្វឹកហាត់គ្រូអាទិ ប្រកាសសញ្ញាប័ត្រការសឹក្សាជាន់ខ្ពស់បរិញ្ញាប័ត្រមុខជំនាញ4ឆ្នាំបរិញ្ញាប័ត្ររងមុខជំនាញ2ឆ្នាំ
រួមមានមុខជំនាញដូចជាមុខជំនាញភាសាថៃសង្គមសឹក្សាវិទ្យាសាស្រ្តទូទៅកសិកម្មផលសឹក្សាឧស្សាហ៍កម្ម គេហកម្ម សិល្បះសឹក្សា
បឋមសឹក្សាបណ្ណារ័ក្សសឹក្សាគីមីជីវវិទ្យារូបវិទ្យាជាដើម។

     ព.ស 2528 កើតការកសាងសហវិទ្យាល័យឥសានខាងត្បូងតាមខបង្គាប់ឲ្យមាន
ការចាត់ក្រុមវិទ្យាល័យគ្រូចេញជាសហវិទ្យាល័យសហវិទ្យាល័យឥសានខាងត្បូងជាការរួមក្រុម
វិទ្យាល័យគ្រូនគររាជសីមាវិទ្យាល័យគ្រូឧបុន្ថរាជធានី វិទ្យាល័យគ្រូសុរិន្ទរ៍
និងវិទ្យាល័យគ្រូបូរីរ័មយ៍ដោយមានofficeនៅវិទ្យាល័យគ្រូនគររាជសីមា។
     ព.ស 2529 គ្រោងការណ៍អ.គ.ពដែលបានចាប់ផ្តើមមកចាប់តាំងពីព.ស 2521 បានប្តូរឈ្មោះជាគ្រោងការណ៍ចាត់ការសឹក្សាសំរាប់បុគ្គលិកប្រចាំការដើម្បីអាចផលិត
បណ្ឌិតសាខាផេ្សងៗក្រៅពីសាខាគ្រូហើយប្តូរជាគ្រោងការណ៍ការសឹក្សាដើម្បីមនុស្សទូទៅក្នុងឆ្នាំព.ស 2539។
    ព.ស 2530 ការសាងវេទិកាអនុស្សាវរីយ៍ក្នុងឪកាស ដែលព្រះបាទសម្តេចព្រះចៅយូហួរទ្រង់ចំរើនព្រះជន្មាយុគ្រប់60វស្សាដែលបរិវេនសាលប្រជុំចាស់ជា
ទីកន្លែងព្រះបាទសម្តេចព្រះចៅយូហួរនិងសម្តេចព្រះនាងចៅសិរិកិតិ៍ព្រះបរមរាជនីនាតធ្លាប់
គង់ប្រថាប់នៅថ្ងៃទី20កុម្ភះព.ស 2507។

សម័យជាស្ថាប័នរាជភ័តនគររាជសីមា(ព.ស 2535-2546)
    
        ព.ស 2535 ថ្ងៃទី14កុម្ភះព.ស 2535ព្រះបាទសម្តេចព្រះចៅយូហួរ
ទ្រង់ព្រះរាជទាននាមវិទ្យាល័យគ្រូទូទាំងប្រទេស
ជាស្ថាប័នរាជភ័តក្រសួងសឹក្សាធិការបានស្នើរ
ព្រះរាជបញ្ញ័ត្តិស្ថាប័នរាជភ័តប្រកាស
ក្នុងរាជកិច្ចានុបេសានៅថ្ងៃទី25 មករាព.ស 2538។
        សម័យជាស្ថាប័នរាជភ័តនគររាជសីមាជាជំហាននៃការផ្លាស់ប្តូរដ៏សំខាន់មួយដែលនឹងអភិវឌ្ឍន៍ខ្លួនអែង
ឆ្ពោះទៅជាសកលវិទ្យាល័យយ៉ាងពេញលេញសាកលវិទ្យាធិការ4រូប ដោយរាប់តាំងតែ
ผศ.ดร.สมศักดิ์ทองงอก ผศ.อุทัยเดชตานนท์ รศ.เชิดชัยโชครัตนชัย និងผศ.ดร.เศาวนิตเศานานนท์
បានដឹកនាំស្ថាប័នឲ្យមានការអភិវឌ្ឍទាំងផ្នែកអាគារការគ្រប់គ្រង ហើយនិងការគ្រប់គ្រង
ការរៀនការបង្រៀនដោយផ្អែកទៅលើគុណភាពអ្នកសឹក្សាទាំងផ្នែកចំនេះដឹងចរិយាធម៌
ព្រមទាំងការផ្លាស់ប្តូរផ្នែកផ្សេងៗទៀត។
        ព.ស 2541ស្ថាប័នរាជភ័តនគររាជសីមាបើកបង្រៀន នៃថ្នាក់អនុបណ្ឌិតជាលើកដំបូងក្នុងសាខាការគ្រប់គ្រងការសឹក្សា។

ក្លាយជាសកលវិទ្យាល័យរាជភ័តនគររាជសីមា

    ព.ស 2547 ដោយព្រះរាជបញ្ញ័ត្តសកលវិទ្យាល័យRajabhat ទើបបានផ្លាស់ប្តូរស្ថានភាពសកលវិទ្យាល័យRajabhatចាប់តាំងពីថ្ងៃទី15 ខែមិថុនាឆ្នាំព.ស 2547 ដោយមានលោកបណ្ឌិតសាស្ត្រាចារ្យผศ.ดร.เศาวนิตเศานานนท์ជាសាកលវិទ្យាធិការដំបូងគេ។

ទីតាំងរបស់សកលវិទ្យាល័យ
    សកលវិទ្យាល័យ Nakhon Ratchasima Rajabhat មានទីតាំងស្ថិតនៅលេខទី340 ផ្លូវSuranarai ឃុំ NieMuangស្រុក Muangនគររាជសីមា ខេត្តនគររាជសីមាលេខប្រៃសណីយ៍30000លេខទូរស័ព្ទ 0-4400-9009, 0-4435-5321-2, 0-4424-2158, 0-4425-6656, 0-4424-6341, 0-4427-2828,លេខទូរសារ 0-4424-4739 មានផ្ទៃដីសរុបចំនួន 274រ៉ៃ3 Ngan 41 ពារាងវ៉ាដោយមានផ្ទៃដីសំខាន់នៅនឹងសកលវិទ្យាល័យនគររាជសីមាមានចំនួន 174រ៉ៃ3 Ngan 41ពារាងវ៉ានិងមានទីតាំងក្រៅតំបន់មួយបន្ថែមទៀតគឹមជ្ឈមណ្ឌល អនុវត្តផ្នែកកសិកម្មចំនួន 100 ហិកតានៅឃុំពោធិ៍កណ្ដាលស្រុកមឿងខេត្តនគររាជសីមានិងវិទ្យាស្ថានស្រាវជ្រាវឈើប្រែក្លាយទៅជាថ្មនិងធនធានរ៉ែនៅភាគឦសាន ។ ស្ថិតនៅចម្ងាយប្រហែល 15 គី ឡូម៉ែត្រពី សកលវិទ្យាល័យនគររាជសីមា ។


ត្រាតំណាងប្រចាំសាកលវិទ្យាល័យ

           ត្រាតំណាងប្រចាំសាកលវិទ្យាល័យ គឺជាត្រារបស់ស្ដេចរាមាទី 9 ដែលជារូបព្រះបល្ល័ង្កមានឆ័ត្រ8ជាន់ រួមបញ្ចូលដោយកងចក្រ ចំកណ្តាលកងចក្រនេះគឺជាតួអក្សរប្រឌិតមួយឬលេខ 9ព័ទ្ធជុំវិញវងចក្រជាកាំរស្មីភ្លឺត្រចះនៅពីលើកងចក្ររ គឺជាឆ័ត្រ8ជាន់តាំងនៅផ្នែកខាងលើព្រះទីនាំង។ការបកស្រាយពីអត្ថន័យនេះគឺ ទ្រង់មានព្រះបរមអានុភាព លើផែនដីនេះដោយនៅថ្ងៃអភិសេក បើយោងតាមប្រពៃណីបុរាណសេ្តចបានប្រថាប់លើ បល្ល័ង្កឆ័ត្រ8ជាន់មួយដែលរដ្ឋសភាបានថ្វាយទឹកអភិសេកពីទិសទាំងប្រាំបី បរិវេនខាងក្រៅព័ទ្ធជុំវិញត្រាផ្នែកខាងលើជាអក្សរថៃ“มหาวิทยาลัยราชภัฏนครราชสีมา” ផ្នែកខាងក្រោមជាអក្សរអង់គ្លេស“NAKHON RATCHASIMA RAJABHAT UNIVERSITY”។

ពណ៌របស់ត្រាប្រចាំសកលវិទ្យាល័យមាន 5 ពណ៌គឺ  

     สีน้ำเงิน ពណ៌ខៀវតំណាងឱ្យរបបរាជានិយមហើយបានផ្តល់កំណើតឱ្យមានឈ្មោះជា " សាកលវិទ្យាល័យ Rajabhat "។
     Blue means the Royalty and the relation that the name ‘Rajabhat University’ was given by the King.

     สีเขียว ពណ៌បៃតងតំណាងឱ្យទីតាំងរបស់សកលវិទ្យាល័យ 40 កន្លែងនៅក្នុងតំបន់ព័ទ្ធជុំវិញដោយធម្មជាតិនិងមានបរិស្ថានស្រស់ស្អាត។
     Green means the location of all 40 Rajabhat Universities around the country in exquisite natural surroundings.

     สีทอง ពណ៍មាសតំណាងឱ្យភាពរុងរឿងផ្នែងបញ្ញា។
     Gold means the intellectual prosperity.

     สีแดงពណ៍ក្រហមតំណាងឱ្យភាពរីកចំរើនរបស់សិល្បៈវប្បធម៌ក្នុងស្រុកក្នុងល្បឿនមួយឆ្ងាយនៅក្នុង40 ទីតាំងរបស់សកលវិទ្យាល័យRajabhat។
     Red means the rise in local arts and culture being adorned at all 40 Rajabhat University locations.

     สีขาวពណ៌សតំណាងឱ្យការគិតដ៏បរិសុទ្ធរបស់ទស្សនវិទូនៅក្នុងសម័យព្រះបាទសម្តេចព្រះចៅយូហួរ។
     White means the pure thoughts of philosophers in the era of His Majesty the King Rama IX.


free webpage hit counter Check PageRank

Wholesale Oakley sunglasses